ចំនួនអ្នកឆ្លងកូវីដថ្មីបន្តកើន ៨១១នាក់ទៀត ខណៈអ្នកជា ៧៩៨នាក់ និងស្លាប់ ២០នាក់
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៨១១នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៧៩៨នាក់ និងមានអ្នកស្លាប់ថ្មីកើន ២០នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨១១នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៣០០នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៥១១នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៧០ ៤១៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៦២ ៥៧៧នាក់ និងអ្នកស្លាប់កើនឡើង ១ ១៨៨នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។