ថៃ ប្រកាសមានអ្នកឆ្លងកូវីដថ្មីជិត ១៥ ០០០នាក់ទៀត និងស្លាប់ ១១៤នាក់ ត្រឹមរយៈ២៤ម៉ោងចុងក្រោយ!

ក្រសួងសុខាភិបាលថៃបានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ករណីថ្មីចំនួន១៤៥៧៥នាក់ ស្លាប់១១៤នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។

ក្រសួងបានប្រកាស នាព្រឹកថ្ងៃទី២៣ កក្កដា នេះទៀតថា ក្នុងចំណោមជាងជិត១ម៉ឺន៥ពាន់ករណីនេះ ក៏មានឆ្លងក្នុងពន្ធនាគារចំនួន១០៧២នាក់ដែរ។
ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ថៃក៏មានការជាសះស្បើយវិញ ៧៧៧៥នាក់ដែរ ត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យហើយដែរ។ ចាប់តាំងមានដំបូងវីរុសកូវីដ១៩ កាលពីដើមឆ្នាំ២០២០ ថៃមានឆ្លងសរុប៤៦៧៧០៧នាក់ហើយ ជាសះស្បើយជាង៣២ម៉ឺននាក់ រីឯអ្នកស្លាប់កើនដល់ជិត៤ពាន់នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។