ថ្ងៃនេះ! កម្ពុជា មានអ្នកស្លាប់ ៣៤នាក់ទៀត ខណៈករណីឆ្លងកូវីដថ្មីបន្តកើន ៨២៥នាក់ទៀត

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៨២៥នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៨៩៧នាក់ និងមានអ្នកស្លាប់ថ្មីកើន ៣៤នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨២៥នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៣៣៥នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៤០០នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៧១ ២៤៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៦៣ ៤៧៤នាក់ និងអ្នកស្លាប់កើនឡើង ១ ២២២នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។