ចាប់នាវាចិនមួយគ្រឿង ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម រកឃើញជនជាតិចិនឆ្លងដែនខុសច្បាប់ជាង៣០នាក់

លោកវរសេនីយ៍ឯក ឌឹម សំបូរ ប្រធាននគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រឲ្យដឹងថា កាលពីវេលាម៉ោង ២១និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ កម្លាំនគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងកងទព័ជើងទឹក និងសមត្ថកិច្ចមូលដ្ឋានកោះរ៉ុង បានចាប់ឃាត់នាវាចិនមួយគ្រឿង ដែលឆ្លងដែនចូលក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
នៅលើនាវានោះគេបានរកឃើញមានមនុស្សចំនួន ៣៨នាក់ ក្នុងនោះមានជនជាតិចិនចំនួន ៣៦នាក់ និង ជនជាតិខ្មែរចំនួន ០២នាក់ ជាកម្មករ។
ក្រោយពីធ្វើការត្រួតពិនិត្យ និងសាកសួរ ក្រុមនាវិក បានឲ្យដឹងថា នាវានោះមានឈ្មោះ តុង ហាយ បានចាកចេញពីកំពង់ផែ ហ៊ូអាន ខេត្តហ៊ូចៀន ប្រទេសចិន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។
បច្ចុប្បន្ន អ្នកពាក់ព័ន្ធទាំងអស់នៅលើនាវានោះ ត្រូវបានសមត្ថកិច្ចនគរបាល នៃអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បញ្ជូនមកកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។