រដ្ឋបាលខេត្តឧត្តរមានជ័យ បន្តរកឃើញអ្នកជំងឺកូវីដថ្មី លើពលករមកពីប្រទេសថៃ ១៩៥នាក់ទៀត ក្នុងចំណោម ៤៤៩នាក់!

ខេត្តឧត្តរមានជ័យ៖ យោងតាមរបាយការណ៍មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ បានបញ្ជាក់ថា ក្នុងកិច្ចការចុះពិនិត្យស្រាវជ្រាវជំងឺកូវីដ១៩ លើពលករមកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ និងបញ្ជូនពលករចេញពីមណ្ឌលចត្តាទ្បីស័កចំនួន ៤៤៩នាក់ បានរកឃើញវិជ្ជមាន ១៩៥នាក់។

របាយការណ៍ បញ្ជាក់ថា កាលពីម្សិលមិញ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានថ្មីចំនួន ១៩៦នាក់ មានម្នាក់ជាករណីឆ្លងក្នុងសហគមន៍ និងមានអ្នកព្យាបាលជាសះស្បើយ ១៥នាក់ផងដែរ។
សូមជម្រាបថា ខេត្តខេត្តឧត្តរមានជ័យ បានរកឃើញអ្នកវីជ្ជមានជំងឺកូវីដ១៩សរុបចំនួន ៤ ០១០នាក់ហើយ ក្នុងនោះជា ៦៥៥នាក់ និងស្លាប់ ៨នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។