ប្រទេស​ថៃ ប្រកា​សមាន​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ជា​១៥ ០០០​ពាន់​ទៀត និង​ស្លាប់ ៨៧​នាក់ គិត​ត្រឹម​ព្រឹក​នេះ

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ប្រចាំថ្ងៃ​ខ្ពស់បំផុត​ជាថ្មី​ម្តងទៀត រហូតដល់​១​ម៉ឺន​៥​ពាន់​៣៧៦​ករណី និង​អ្នកជំងឺ​៨៧​នាក់​ទៀត​បាន​ស្លាប់​នៅក្នុង​រយៈពេល​២៤​ម៉ោង​កន្លងទៅ ។​

​បើតាម​របាយការណ៍​ដ​ដែល​នែះ នៅក្នុង​ចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​ខាងលើនេះ មាន​១​ម៉ឺន​៤​ពាន់​៣៣៥​ករណី​ជា​ប្រជាជន​ទូទៅ និង​១​ពាន់​៤១​ករណី​ផ្សេងទៀត​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។ ​នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​នេះដែរ ក៏មាន​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៦​ពាន់​៧៨២​នាក់​បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាតអោយ​ចាក​ចេញពី​មន្ទីរពេទ្យ​ផងដែរ​។​

​ចាប់តាំងពី​ថ្ងៃ​១ ខែមេសា​មក នៅពេល​ជំងឺ​កូ​វីដ​១៩​រលក​ទី​៣ ចាប់ផ្តើម​វាយប្រហារ​ប្រទេស​ថៃ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប ៤៨​ម៉ឺន ៣​ពាន់ ៨១៥​ករណី និង ៣១​ម៉ឺន ៤​ពាន់ ៤៩​នាក់ បានជា​សះស្បើយ​ឡើងវិញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close