វៀតណាម៖ ករណីអ្នកឆ្លងកូវីដថ្មីកើន ២ពាន់ ៧០៤ករណី តែគ្មានអ្នកស្លាប់

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ២ពាន់ ៧០៤ករណីបន្ថែមទៀត តែពុំមានអ្នកស្លាប់ទេ នៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ។

ការផ្ទុះជំងឺកូវីដ១៩ រលកទី៤ នៅរយៈពេល៣ខែ ចាប់ពីចុងខែមេសាមក ប្រទេសវៀតណាម មានអ្នកឆ្លងសរុប ៩ម៉ឺន ៧ពាន់ ៣៧០ករណី នៅ៦៣ខេត្ត-ក្រុង ក្នុងនោះមាន ៦ម៉ឺន ២ពាន់ ១៣៩ករណី នៅទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលផ្ទុះកូវីដ១៩បច្ចុប្បន្ននៅវៀតណាម។
គិតមកទល់ពេលនេះ នៅវៀតណាមមានមនុស្សប្រមាណជាង៤,៦១លាននាក់ក្នុងចំណោមប្រជាជនសរុប៩៦លាននាក់បានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប៉ុន្តែមានតែ៣៨ម៉ឺន៩ពាន់៨៦៣នាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងពេញលេញ (ពីរដូស) ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។