ក្រសួងមហាផ្ទៃស្នើឲ្យមានការបង្កើតខេត្តចំនួន២ទៀត ចេញពីខេត្តកណ្តាល និងមណ្ឌលគិរី រតនគិរី
យោងតាមលិខិតមួយច្បាប់ដែលគ្រោងផ្ញើទៅកាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហាញថា ប្រទេសកម្ពុជាគ្រោងនឹងបង្កើតខេត្តថ្មីចំនួន២ថែមទៀត។
តាមលិខិតនោះបញ្ជាក់ថា ខេត្តថ្មីចំនួន២នេះ មួយនឹងត្រូវបំបែកចេញពីខេត្តកណ្តាល និងមួយទៀតនឹងត្រូវបំបែកចេញពីខេត្តមណ្ឌលគិរី និងរតនគិរី។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។