រកឃើញអ្នកឆ្លងកូវីដ ៩៧នាក់ទៀត នៅខេត្តសៀមរាប!

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៩៧នាក់ ខណៈមានអ្នកជាសះស្បើយ ៤៦នាក់ និងស្លាប់ម្នាក់ទៀត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា ករណីឆ្លងថ្មីទាំង ៩៧នាក់ខាងលើ ក្នុងនោះមាន ៥នាក់ មានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ម្នាក់ មានប្រភពចម្លងចេញពីការដ្ឋាន Rose Apple Square, ២នាក់ មានប្រភពចម្លងចេញពីផ្សារចារឈូក ក្នុងស្រុកអង្គរជុំ, ៥នាក់ មានប្រភពចម្លងចេញពីអ្នកដំណើរមកពីខេត្តបាត់ដំបង, ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ, ៤នាក់ ឆ្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ និងខេត្តបាត់ដំបង, ១៤នាក់ ពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ និង៦៦នាក់ ជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប។
គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៣.៩២០នាក់ ព្យាបាលជាសះស្បើយ ២.០២៤នាក់ ស្លាប់ ៤១នាក់ និងកំពុងសម្រាកព្យាបាល ១.៨៥៥នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។