ឧត្តមសេនីយ៍ត្រី គឹម រស្មី អញ្ជើញបើកការប្រកួតបាល់ទាត់ សាលាចំណេះទូទៅកុលសម្ព័ន្ធខេត្តរតនគិរី

រតនគិរី៖ ថ្ងៃសៅរ៍ ៦រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជហត្ថអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតបាល់ទាត់ សាលាចំណេះទូទៅកុលសម្ព័ន្ធខេត្តរតនគិរី ដោយការប្រកួតជ្រើសរើសក្រុមជើងឯក ដណ្តើមពានរង្វាន់ឆ្នាំ២០១៨ មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨។


ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់ថា៖ មុនពេលបើកការប្រកួត សុំឱ្យមានការសាមគ្គីគ្នា ខិតខំរៀនសូត្រ និងជៀសឱ្យផុតក្នុងការប្រើប្រាស់គ្រឿងញៀន និងព្រមទាំងចេះថែរក្សាសុខភាពឱ្យបានល្អ ពិសេសពេលចប់ការប្រកួត ក្រុមដែលទទួលបានជ័យជម្នះលេខ១ ទទួលបានប្រាក់ឧបត្ថមចំនួន ១.០០០.០០០រៀល និងក្រុមលេខ២ ទទួលប្រាក់ចំនួន ៨០០.០០០រៀល។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close