ប្រទេសសមាជិកអាស៊ាន៣ មានអ្នកឆ្លងកូវីដលើស ១លាននាក់

បន្ទាប់ពីឥណ្ឌូនេស៊ី និងហ្វីលីពីន ឥលូវនេះ ប្រទេសអាស៊ានមួយទៀត មានអ្នកឆ្លងកូវីដ លើស១លាននាក់ដែរ នោះគឺប្រទេសម៉ាឡេស៊ី ដោយខ្លួនបានប្រកាសថ្មីៗនេះ ពីការឆ្លងកូវីដ១៩ ករណីថ្មីៗចំនួន១៧០៤៥នាក់ទៀត ជាអត្រាឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុត សម្រាប់ប្រទេសជាសមាជិកប្រជាជាតិអាស៊ានមួយនេះ។

ចំនួនឆ្លងថ្មីទាំងនេះ ធ្វើឲ្យម៉ាឡេស៊ីមានអ្នកឆ្លងសរុបកើនលើស ១លាននាក់ហើយ នេះបើតាមការក្រសួងសុខាភិបាលម៉ាឡេស៊ីប្រកាស។ ក្រៅពីឆ្លងថ្មីជាង១ម៉ឺន៧ពាន់នាក់ទៀត ម៉ាឡេស៊ីក៏បានរាយការណ៍ពីការស្លាប់មនុស្សព្រោះជំងឺកូវីដ១៩ ចំនួន៩២នាក់ទៀត នាំឲ្យមនុស្សស្លាប់សរុបកើនដល់ ៧៩៩៤នាក់ហើយ។
អ្នកជំងឺប្រមាណ ជិត១ម៉ឺននាក់ទៀតត្រូវបានព្យាបាលឲ្យជាសះស្បើយ នាំឲ្យអ្នកជាសរុបកើនដល់ ៨៤៤៥៤១នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។