គម្រោងធនាគារក្របី នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ត្រូវបានបញ្ចប់ដោយជោគជ័យ

គម្រោងធនាគារក្របី គឺជាផ្នែកមួយដែលជួយដល់ការអភិរក្សសត្វក្រៀល និងទីជម្រករបស់វា តាមរយៈ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់នាតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

អង្គការBirdLife បានប្រវាស់ក្របីពូជទៅគ្រួសារមួយ ដែលមានទីលំនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ភូមិសាស្ត្រភូមិដីលើក ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ ទទួលមើលថែរក្សាក្នុងរយៈពេល៣ឆ្នាំ(២០១៨-២០២១)។ ក្របីមេពូជ ដែអង្គការបានផ្ដល់ជូនដើម្បីចិញ្ចឹម មានចំនួន០៥ក្បាល ដែលសុទ្ធតែជាមេក្របីផើមស្រាប់។
កាលពីដើមឆ្នាំ ២០២១ ក្នុងរយៈពេលប្រមាណ០៣ឆ្នាំនៃកិច្ចសន្យាបានចូលមកដល់ អង្គការបានដល់កាលកំណត់ដើម្បីបែងចែកផលលាភតាមកិច្ចសន្យាដែលបានព្រមព្រាងគ្នា។ ក្នុងនោះដែរ កសិករទទួលចិញ្ចឹមបានទទួលលុយដែលបានមកពីការលក់ក្របី ប្រមាណជា ១០៥០០០០០៛ (ដប់លានហាសិបម៉ឺនរៀល)។ ហើយ គម្រោងធនាគារក្របីបានកើនក្របីមេពូជ ដើម្បីបន្តទៅវគ្គទី២ ដែលក្របីសរុបមានចំនួន៧ក្បាលដែលសុទ្ធតែជាមេពូជផើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។