ខេត្តឧត្ដរមានជ័យ បន្ត​រកឃើញ​ករណី​ឆ្លង​កូ​វីដ​ថ្មី ១៨៨​ករណី មាន ១៨៥​ករណី នាំចូល​ពី​ប្រទេស​ថៃ​

​ខេត្តឧត្ដរមានជ័យ​៖ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បានប្រកាស​រកឃើញ​ក​រ​ណី​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី​ចំនួន ១៨៨​ករណី​បន្ថែមទៀត ក្នុងនោះ​មាន ១៨៥​ករណី ជា​ករណី​នាំចូល​ពី​ប្រទេស​ថៃ និង​ជាសះស្បើយ ២៦​នាក់​ទៀត​ ​បើ​គិតត្រឹម​ល្ងាច ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១​។

​សូមជម្រាបថា ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន ៤.៣៦៤​ករណី ក្នុងនោះ​ករណី​នាំចូល​ពី​ក្រៅប្រទេស ៤.០៦៨​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ២៩៦​ករណី និង​បាន​ព្យាបាល​ជាសះស្បើយ ៧១១​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ៣.៦៤៥ នាក់ និង​ស្លាប់ ៨​នាក់​។​

​ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ សូម​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចងចាំ និង​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន​ជានិច្ច​នូវ​វិធានការ​ការពារ​ខ្លួន​សាមញ្ញៗ និង​ត្រូវ​បន្ដ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ឱ្យខាងតែបាន​នូវ​វិធានការ «​បី​កុំ និង បី​ការពារ​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close