ថៃ បន្តរកឃើញអ្នកឆ្លងកូវីដថ្មីជាង ១៦ម៉ឺនករណីទៀត និងស្លាប់ ១៣៣នាក់

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃពុធនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៦ពាន់៥៣៣ករណី និងស្លាប់១៣៣នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៦ពាន់៣៣១ករណីជាប្រជាជនទូទៅ និង ២០២ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៥១ម៉ឺន៤ពាន់៤៩៨ករណី ក្នុងនោះមានអ្នកជំងឺ៣៣ម៉ឺន៣ពាន់២៦៨នាក់បានជាសះស្បើយឡើងវិញ ។
ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥៤ម៉ឺន៣ពាន់៣៦១ករណី និងអ្នកជំងឺ៣៦ម៉ឺន៦៩៤នាក់បានជាសះស្បើយឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។