ប្រជាជនមីយ៉ាន់ម៉ា ភៀសខ្លួនទាំងកើតជំងឺកូវីដ១៩ ដោយសារទឹកជំនន់!

មីយ៉ាន់ម៉ា៖ ទឹកជំនន់នៅប្រទេសមីយ៉ាន់ម៉ាបានបង្ខំមនុស្សរាប់ម៉ឺននាក់ ភៀសខ្លួន ខណៈដែលខ្លួនយឺតយ៉ាវក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះកូវីដ១៩ ខ្លាំងក្លា ក៏ចំពេលមានចលាចល ដូចជាបាតុកម្មជាដើម ក្រោយកើតមានរដ្ឋប្រហារយោធាទូទាំងប្រទេស នេះបើតាមការប្រជាលពរដ្ឋប្រាប់ទៅទីភ្នាក់ងារសារព័ត៌មានរយធឺ កាលពីថ្ងៃទី២៧ កក្កដា ២០២១។

ភ្លៀងធ្លាក់ខ្លាំងក្លា កាលពីចុងសប្តាហ៍ទូទាំងរដ្ឋភាគខាងត្បូងបានបង្កឲ្យមានទឹកជំនន់ ក្នុងទីក្រុងមួយចំនួន បង្ខំចិត្តឲ្យក្រុមគ្រូពេទ្យជម្លៀសអ្នកជំងឺកូវីដ១៩ ទៅតំបន់ស្ងួតវិញ។
ផ្ទះរាប់ម៉ឺនខ្នងត្រូវបានជិនលិច ក្នុងទឹក ខ្លះមានឃើញត្រឹមដំបូល ខណៈដែលទឹកបានចាប់ផ្តើមឡើងខ្លាំង ចាប់តាំងពីព្រឹកថ្ងៃទី២៦ កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។