ប្រទេស​កម្ពុជា​នឹងមាន​ភ្លៀង​ឡើងវិញ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៩ កញ្ញា​

​យោងតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​៣ ខែកញ្ញា នេះ រហូតដល់​ថ្ងៃទី​៩ ខែកញ្ញា ប្រទេស​កម្ពុជា​ទាំងមូល​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ឡើងវិញ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ ទាំងនេះ គឺ​ដោយសារតែ​ជ្រលង​សម្ពាធ​ទាប​មួយ​បាន​នឹង​កំពុង​បង្កើន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​តាម​ក្រសួង លក្ខណៈ​បែបនេះ អាច​នឹងធ្វើ​ឲ្យ​ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ត្បូងឃ្មុំ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​

​សម្រាប់​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម និង​ខេត្តកំពង់ធំ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។​

​ដោយឡែក​សម្រាប់​ខេត្ត​ដទៃទៀត អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច ទៅ​បង្គួរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close