សម្តេច ហ៊ុន សែន ប្រកាសឈ្មោះអ្នកចាក់វ៉ាក់សាំងទី៧លាន

នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២១នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាស​ឈ្មោះអ្នកចាក់វ៉ាក់សាំង​កូវីដ១៩ លេខរៀងទី៧លាន ដោយ​បាន​ទៅលើលោកយាយ ចាន់ ឃីម រស់​នៅ​ភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

មិនខុសពីអ្នកមុនៗដែរ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតទៅជូនដោយផ្ទាល់។

សូមបញ្ជាក់ថា តាមរយៈការខិតខំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន មកដល់ថ្ងៃនេះយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩បាន ៧លាននាក់ ស្មើនឹង៧០ភាគរយ នៃប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន១០លាននាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close