មួយថ្ងៃអាមេរិក មានករណីឆ្លងជិត៦ម៉ឺននាក់ ប្រធានាធិបតីស្នើឲ្យពាក់ម៉ាស់ឡើងវិញ
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្កាជំងឺឆ្លងអាមេរិក CDC បានស្នើដល់ពលរដ្ឋពាក់ម៉ាស់ជាថ្មីឡើងវិញ បើទោះបីបានចាក់វ៉ាក់សាំង រួចរាល់ហើយក្តី។ ការពាក់ម៉ាស់ធ្វើឡើងនៅតំបន់ដែលមានហានិភ័យឆ្លងខ្ពស់។
កាលពីពីរខែមុន CDC អាមេរិក បានអនុញ្ញាតដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ មិនចាំបាច់ពាក់ម៉ាស់ឡើយពេលចូលទៅកាន់កន្លែងធ្វើការ ភោជនីយដ្ឋាន … ។ ប៉ុន្តែនៅថ្ងៃទី ២៧ខែកក្កដាកន្លងមកCDC បានស្នើឲ្យពាក់ម៉ាស់ជាថ្មីឡើងវិញ ក្រោយ មានករណីឆ្លងកើនឡើងខ្ពស់នៅអាមេរិក ។ នៅថ្ងៃទី២៧ខែកក្កដា អាមេរិករកឃើញករណីឆ្លងកូវីដ ១៩ សរុប ជាង ៥៩ពាន់នាក់ និងស្លាប់ ៣២៨នាក់។ សរុបអ្នកឆ្លងនៅអាមេរិកកើនឡើងដល់ទៅ ជាង៣៥,៣លាននាក់ និងស្លាប់ជាង ៦២៧ពាន់នាក់ ។
តាមការប្រកាសរបស់ CDC នៅពេលនេះទាំងអ្នកចាក់វ៉ាក់សាំងនិងមិនចាក់វ៉ាក់សាំង គឺត្រូវតែពាក់ម៉ាស់ទាំងអស់គ្នា ពេលនៅក្នុងភោជនីយដ្ឋាន ទីប្រជុំជន។ ក្រៅពីនេះ CDC ក៏បានស្នើដល់សិដ្សនិងលោកគ្រូអ្នកគ្រូ ត្រូវពាក់ម៉ាស់ទាំងអស់គ្នាបើទោះបីបានចាក់វ៉ាក់សាំងរួចរាល់ហើយក្តី។
អគ្គនាយកCDC អាមេរិក លោក Rochelle Walensky បានឲ្យដឹងថា «នៅក្នុងតំបន់មានហានិភ័យខ្ពស់ ទាំងអ្នកចាក់វ៉ាក់សាំងរួចរាល់និងមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវតែពាក់ម៉ាស់ទាំងអស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លៃខ្លួនថ្មី Delta ដើម្បីទប់ស្កាត់ការឆ្លង»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។