ដាច់ខ្សែរ៉តកន្ត្រកយោង ស្លាប់កម្មករ ៤នាក់ និងរបួសធ្ងន់ម្នាក់

ខេត្តប៉ៃលិន ៖ មន្រ្តីនគរបាល​ ខេត្តប៉ៃលិនបានអោយដឹងថា មានកម្មករសំណង់ ចំនួន ៤នាក់ បានស្លាប់ និងម្នាក់ទៀត បានរងរបួសធ្ងន់ ដោយសារដាច់ខ្សែរ៉ត ត្រូវបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ ខេត្តបាត់ដំបង។

ហេតុកាលនេះបានកើតឡើងកាលពី៧និង២០នាទីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ស្ថិតនៅចំនុចការដ្ឋានសំណង់សណ្ឋាគារជាន់១២ជាន់ Diamond Crown ស្ថិតនៅក្នុងភូមិ ផ្សារព្រំ ឃំុស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ ទី១-ឈ្មោះ ថោន កក ភេទប្រុស អាយុ ១៩ឆ្នាំ ទី២-ឈ្មោះ បូរី ភេទប្រុស អាយុ ៣៣ឆ្នាំ ទី៣-ឈ្មោះ ប្រាក់ ខឿន ភេទប្រុស អាយុ ៣២ឆ្នាំ ទី៤-ឈ្មោះ លឹម វែង ភេទប្រុស អាយុ ១៨ឆ្នាំ និងអ្នករងរបួសធ្ងន់ ទី៥. ឈ្មោះ តន អាយុ ៣២ឆ្នាំ ទាំងអស់គ្នា ស្នាក់នៅ បណ្តោះអាសន្ន កន្លែងកើតហេតុ ខាងលើ។ សាក្សីបានឲ្យដឹងថា ពេលកន្ត្រកយោង ឡើងដល់ជាន់ទី៧ ស្រាប់តែដាច់ខ្សែរ៉ត ធ្លាក់ចុះមកដីវិញ បណ្តាលឱ្យបុកប៉ះចំនឹងដែក នៅខាងក្រោម ធ្វើឱ្យអ្នកខ្លះ បាក់ដៃជើង និងបាក់ក ស្លាប់ភ្លាមៗចំនួន ៣នាក់ និងរងរបួសធ្ងន់ ២នាក់ លុះបញ្ជូនទៅដល់ មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ក៏បានស្លាប់បន្ថែមម្នាក់ទៀត៕

Image may contain: sky, skyscraper and outdoor

Image may contain: one or more people, people sitting and outdoor

Image may contain: one or more people and shoes

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close