អាសូរ​ណាស់​! បុរស​ម្នាក់ ឆក់​ខ្សែភ្លើង​ស្លាប់ ពេល​កំពុង​ផ្សា​ដែក

ខេត្តកំពង់ស្ពឺ​៖ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០២១ មាន​ករណី​មនុស្ស​ឆក់​ខ្សែភ្លើង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ នៅ​ភូមិ​ថ្នល់បំបែក ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​​។​

​ជនរងគ្រោះ​ឈ្មោះ ងឿ​ន សៅ​ផាន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ព្រែក ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។ មុនពេល​កើតហេតុ ជនរងគ្រោះ បានមក​ធ្វើការ​ជាជាង​ផ្សា​ដែក​ឲ្យ​គេ នៅ​ចំណុចកើតហេតុ ខណៈ​កំពុង​ផ្សា ដោយ​ការធ្វេសប្រហែស បាន​យកដៃ​ទៅកាន់​ដែក ទើប​មាន​ចរន្ត​ឆ្លងកាត់ ឆក់​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ករណីនេះ សមត្ថកិច្ច​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន និង​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close