កូវីដ១៩! កម្ពុជា រកឃើញករណីឆ្លងថ្មី ៧៦៥នាក់ទៀត មានអ្នកស្លាប់ ១១នាក់
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៧៦៥នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៦៩៤នាក់ និងមានអ្នកស្លាប់ថ្មីកើន ១១នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧៦៥នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៣២៨នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៤៣៧នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៧៥ ៩១៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៦៨ ៣៨៦នាក់ និងអ្នកស្លាប់កើនឡើង ១ ៣៥០នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។