មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បដិសេធ​ពី​ការបង្កើត​ខេត្ត​ថ្មី​ចំនួន​៧​បន្ថែមទៀត​

ក្រោយពី​មានការ​ចែកចាយ និង​ផ្សព្វផ្សាយ​ត​គ្នា​ថា រដ្ឋាភិបាល​កំពុង​សិក្សា​ក្នុងការ​បង្កើត​ខេត្ត​ចំនួន​៧​ផ្សេងទៀត​នោះ នៅ​ថ្ងៃ​ម្សិលមិញ​នេះ លោក ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ​បានប្រកាស​បដិសេធ ដោយ​ថា ក្រសួង​ពុំបាន​សិក្សា​បង្កើត​ខេត្ត​ថ្មី​ដល់​ទៅ​៧​បន្ថែមទៀត​ដូច​ពាក្យ​ចចាមអារ៉ាម​នោះទេ​។​

​លោក​ថា ព័ត៌មាន​នោះ​ជា​ព័ត៌មាន​មិន​ពិត ជា​ព័ត៌មាន​បំប៉ោង ធ្វើ​ឲ្យ​សាធារណជន​ទូទៅ​មានការ​យល់ច្រឡំ​មកលើ​រាជរដ្ឋាភិបាល​។​

ដូច្នេះ​ក្នុងនាម​ជា​អ្នកបច្ចេកទេស លោក​សូម​ធ្វើការ​បដិសេធ​នូវ​រាល់​ព័ត៌មាន​ទាំងអស់នោះ ដែល​វា​ជា​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​មានការ​ច្របូកច្របល់​ដ​ល់​សាធារណជន និង​ធ្វើ​ឲ្យ​មានការ​វាយប្រហារ​រាជរដ្ឋាភិបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close