ក្រោយ​កិច្ចពិភាក្សា ចិន​ប្រកាស​ជួយ​ដល់​ក្រុម​តា​លី​បង់ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

​ចិន​បាន​សន្យាថា​នឹង​ជួយ​ដល់​ក្រុម​តា​លី​បង់ ក្នុង​សកម្មភាព អភិវឌ្ឍន៍​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាថ្មី​ឡើងវិញ​។ ទន្ទឹមនឹងនោះ​ក៏បាន​កា​ស្នើ​ដល់​ក្រុម​តា​លី​បង់កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​ក្រុម​អ៊ីស្លាម​នៅ​តំបន់ ភាគ​ខាងកើត Turkestan (ETIM)​។​

​សារព័ត៌មាន South china Morningpost បាន​ផ្សាយ​ថា ចិន​បាន​សន្យា​ជួយ​ដល​ក្រុម​តា​លី​បង់​ក្នុង​ការកសាង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើងវិញ ទន្ទឹមនឹងនោះ​ក៏បាន​ស្នើរ​ដល់​ក្រុម​នេះ​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ ក្រុម​អ៊ីស្លាម ETIM ដែលជា​ក្រុម​ត្រូវបាន​រដ្ឋាភិបាល​ទីក្រុង ប៉េកាំង​ចាត់ទុកថា​ជា​ក្រុម​នៅ​ពីក្រោយ​ការវាយប្រហារ​នៅ​តំបន់​ស៊ីន​ជាំ​ង​។​

​ការសន្យា​ខាងលើ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ចិន លោក​វ៉ាង​យី លើកឡើង​នៅក្នុង​កិច្ចពិភាក្សា​ជាមួយ គណៈប្រតិភូ​តា​លី​បង់ ដឹកនាំ​ដោយ​លោក Mullah Abdul Ghani Baradar ស្ថាបនិក​បង្កើត​ក្រុម​តា​លី​បង់ ទៅកាន់​ទីក្រុង Tianjin ប្រទេស​ចិន នា​ថ្ងៃទី​២៨​ខែកក្កដា​។ នេះ​ជា​លើកទីមួយ​ដែល​មន្ត្រីជាន់ខ្ពស់​ក្រុម​តា​លី​បង់​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​។​

​ជំនួប​ពិភាក្សា​កើតឡើង ក្រោយ​ពេលដែល​ក្រុម​តា​លី​បង់​ដណ្តើម​ការគ្រប់គ្រង​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ពាក់កណ្តាល ស្ថិត​នៅជាប់​តំបន់​ព្រំដែន​ស៊ីន​ជាំ​ង​ប្រទេស​ចិន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close