កម្ពុជា រកឃើញករណីឆ្លងថ្មី ៦៦៨នាក់ទៀត ខណៈមានជា ៨១២មានអ្នកស្លាប់ ២៥នាក់
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៦៦៨នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៨១២នាក់ និងមានអ្នកស្លាប់ថ្មីកើន ២៥នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៦៨នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ២៤០នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៤២៨នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៧៦ ៥៨៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៦៩ ១៩៨នាក់ និងអ្នកស្លាប់កើនឡើង ១ ៣៧៥នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។