ប្រទេសឥណ្ឌូនេស៊ី កំពុងបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ ក្នុង១ថ្ងៃឲ្យបាន២លានដូស
ឥណ្ឌូនេស៊ីបង្ហាញពីបំណងពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាជនឱ្យបានជាង ២០០លាននាក់ ដើម្បីទទួលបានភាពស៊ាំប្រឆាំងនឹងជំងឺរាតត្បាត ឬក៏១ថ្ងៃចាក់ឲ្យបាន ២លានដូស។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និយាយថា ដើម្បីទទួលបានភាពស៊ាំរបស់ប្រជាជន យើងត្រូវចាក់វ៉ាក់សាំងជូនដល់ប្រជាជនឱ្យបានប្រមាណ ២០៨លាននាក់ ដោយក្នុងនោះរួមមានទាំងក្រុមដែលមានអាយុពី ១២ឆ្នាំ ទៅ ១៧ឆ្នាំ។
ប៉ូលីសជាតិ និងយោធាឥណ្ឌូណេស៊ីបានចូលរួមក្នុងការពន្លឿនការចាក់វ៉ាក់សាំងនេះ ដោយមានគោលបំណងឈានដល់ចំនួន ២លានដូសក្នុងមួយថ្ងៃ។
ប្រទេសឥណ្ឌូណេស៊ីបានប្រើប្រាស់វ៉ាក់សាំងភាគច្រើនដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sinovac របស់ប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។