TOKYO 2020៖ ប៉ែន សុគង់ បញ្ចប់ការប្រកួតត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងស៊េរី លើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ

ភ្នំពេញ៖ កីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់ បានបញ្ចប់ការប្រកួតវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ដោយប្រើថិរវេលា ១១.០២វិនាទី និងបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងស៊េរី ក្នុងចំណោមកីឡាករ ៩នាក់ សម្រាប់ការប្រកួតនៅពហុកីឡដ្ឋាន Olympic Stadium នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ។

តាមរយៈលទ្ធផលខាងលើ ប៉ែន សុគង់ មិនអាចបំបែកសិទ្ធផលចាស់របស់ខ្លួនបានទេ (១០.៨៧វិនាទី) ហើយក៏មិនអាចឡើងវគ្គបន្ដបានដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close