យប់មិញវ៉ាក់សាំង Johnson & Johnson របស់អាមេរិកជាង ៦០ម៉ឺនដូសបន្ថែមទៀត បានមកដល់កម្ពុជា

នាវេលាទៀបភ្លឺ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជន នៃសហរដ្ឋអាមេរិកចំនួន ៦០៩ ៦០០ដូសបន្ថែមទៀត បានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សូម​បញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ផ្តល់​មក​ដល់​ប្រទេស​កម្ពុជា​តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX) មានសរុបទាំងអស់ចំនួន ១លានដូស។

បើតាម​ប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា វ៉ាក់សាំង Johnson & Johnson ដែលចាក់តែមួយដូសនេះ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ដាក់ជូនប្រជាពលរដ្ឋ​បងប្អូនជនជាតិភាគតិច​នៅ​ខេត្ត​រតនគិរី ក៏ដូចជាពលករខ្មែរ​ត្រឡប់មកពីប្រទេសថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close