លោកអភិបាលខណ្ឌចំការមន ចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ

កាលពីព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន រួមជាមួយលោកអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ និងមន្ត្រីរដ្ឋបាលខណ្ឌ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌចំការមន នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។

សូម​បញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារខាងលើ (ដូសទី១) មានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close