អាជ្ញាធរ បិទខ្ទប់ខេត្តព្រះវិហារ កំណត់ជាតំបន់ក្រហម និងតំបន់លឿងទុំ ដើម្បីទប់ស្កាត់កូវីដ-១៩

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចកំណត់តំបន់មួយចំនួនទៅជាតំបន់ក្រហម និងតំបន់លឿងទុំ នៅក្នុងភូមិសាស្ត្រទឹកដីនៃខេត្តព្រះវិហារ ក្នុងរយៈពេល១៤ថ្ងៃ។

តំបន់ដែលត្រូវសម្រេចតំណត់ជាតំបន់ក្រហម និងតំបន់លឿងទុំ គឺ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ត្រូវបានកំណត់ជាតំបន់ក្រហម និងតំបន់លឿងទុំ ដែលតំបន់ទាំង២ខាងលើរួមមាន ភូមិសាស្ត្រឃុំ និងស្រុកជាំក្សាន្ត។ ចំណែកឃុំចំនួន៣ ផ្សេងទៀត មានឃុំទឹកក្រហម ឃុំរំដោះស្រែ និងឃុំមរតក ត្រូវបានកំណត់ជា តំបន់លឿងទុំ និងត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តព្រះវិហារក៏បានកំណត់តំបន់មួយចំនួនទៀត ក្នុងភូមិសាស្ត្រទឹកដីក្រុង និងខេត្តព្រះវិហារ ក៏ត្រូវបានកំណត់ជាតំបន់លឿងទុំ ដែរមាន ភូមិឡឥដ្ឋ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងនិងខេត្តព្រះវិហារ។
សូមបញ្ជាក់ថា ក្នុងអំឡុងនៃការអនុវត្តវិធានការដែលត្រូវដាក់ចេញសម្រាប់ភូមិសស្ត្រដែលបានកំណត់ជាតំបន់ក្រហម ឬតំបន់លឿងទុំ បុគ្គលគ្របរូបត្រូវបានហាមមិនឱ្យធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាករបស់ខ្លួន លើកលែងតែករណីចាំបាច់មួយចំនួនដែលបានកំណត់ដោយអាជ្ញាធរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។