អាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចុះពិនិត្យ​គោលដៅបិទខ្ទប់ និង​ច្រកព្រំដែន

បន្ទាយមានជ័យ៖ លោកវរ:សេនីយ៍ទោ អ៊ុំ សាខន នាយសេនាធិការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យគោលដៅបិទខ្ទប់ច្រករបៀងចំនួន១០គោលដៅ និងច្រកអន្តរ:ជាតិក្នុងក្រុងប៉ោយប៉ែត ក្រោយរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច​ធ្វើការបិទខ្ទប់រយ:ពេល១៤ថ្ងៃទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ១៩ប្រភេទដែលតា។

ក្នុងពេលកំពុងដឹកនាំកម្លាំងចុះត្រួតពិនិត្យរិតបន្តឹងនៃចំណុងបិទខ្ទប់ទាំងអស់ខាងលើ លោក វរ:សេនីយ៍ទោ អ៊ុំ សាខន បានមានប្រសាសន៍ណែនាំដល់ប្រជាពលរដ្ឋនៅតាមតំបន់ទាំងនោះអោយចេះការពារខ្លួន បើទោះបីជាពួកគាត់ស្ថិតក្នុងការសង្ស័យក៍ដោយ ហើយនិងត្រូវរក្សាគំលាត ដោយប្រកាន់ខ្ជាប់នូវ ៣កុំនិង៣ការពារ របស់ក្រសួងសុខាភិបាល ដើម្បីជួយដល់ខ្លួនឯងផង ក្រុមគ្រួសារផង និងសង្គមជាតិទាំងមូលផង៕

ដោយ សាតសុីន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close