វៀតណាម បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី​ជាង ៣​ពាន់​ករណី​ទៀត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ

​វៀតណាម​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន ៣​ពាន់ ១៩៨​ករណី​បន្ថែមទៀត នៅ​២០​ទីតាំង​។​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់ មាន ១​ពាន់ ៩៩៧​ករណី នៅ​ទីក្រុង​ហូជីមិញ​។

ជាមួយនឹង​ចំនួន​ករណី​ឆ្លង​ថ្មីៗ​នេះ វៀតណាម បាន​កត់ត្រា​ពី​ការរកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន ១៥​ម៉ឺន ៣​ពាន់ ៦២១​ករណី នៅក្នុង​៦២​ខេត្ត​-​ក្រុង ក្នុងចំណោម​ខេត្ត​-​ក្រុង​សរុប​៦៣​របស់​ប្រទេស​នេះ ចាប់តាំងពី​វីរុស​កូ​វីដ​១៩​រលក​ថ្មី​វាយប្រហារ​វៀតណាម​កាល​ពី​៣​ខែ​មុន​។ ទីក្រុង​ហូជីមិញ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ខ្ពស់​ជាងគេ​បំផុត​រហូតដល់​៩​ម៉ឺន​៦​ពាន់​២៩២​ករណី​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close