សុនខចំនួន៣ក្បាលរបស់ស៊ីម៉ាក់ អាចហិតរកឃើញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩

លោក ហេង រតនា អគ្គនាយកអង្គភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានឲ្យដឹងថា សុនខក្រុមទី១ចំនួន៣ក្បាលដែលត្រូវបានបង្ហាត់ឲ្យហិតរកក្លិនអ្នកជំងឺកូវីដ១៩នោះ បានទទួលជោគជ័យ ដោយវាអាចរកឃើញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋម រីឯសុនខក្រុមទី២ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។

បើតាមលោក ហេង រតនា សុនខទាំងនោះអាចហិតរកឃើញក្លិនសំណាកក្នុងរយ:ពេលប្រមាណតែ១០-១៥វិនាទីប៉ុណ្ណោះ។
ការប្រើប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ ត្រូវលោក ហេង រតនា បញ្ជាក់ថា មានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រមូលផ្តុំច្រើនដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម។
ជាមួយនេះដែរផ្អែកតាមអ្នកជំនាញ ឱ្យបានដឹងថា មិនទាន់មានភស្តុតាងផ្លូវការណាមួយបញ្ជាក់ថា មានការឆ្លងវីរុសកូវីដ១៩ពីមនុស្សទៅសុនខឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។