រដ្ឋបាល​ខេត្តសៀមរាប បន្ត​បិទ​ផ្សារលើ​ធំថ្មី ២​សប្ដាហ៍​ទៀត

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បន្ត​បិទ​ផ្សារលើ​ធំថ្មី ស្ថិតនៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដែលជា​ទីតាំង​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​បណ្ដោះអាសន្ន រយៈពេល ២​សប្ដាហ៍​ទៀត គិត​ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​ទីតាំង​ដែល​ត្រូវ​បិទ​និង​ទប់ស្កាត់​ជំងឺ​នេះ មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត រហូត​មាន​ការចេញ​សេចក្តីសម្រេច​ជាថ្មី​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close