ក្រសួងសុខាភិបាល ប្រកាសបន្តករណីឆ្លងកូវីដ១៩ថ្មី ៥៧៧នាក់បន្ថែមទៀត ខណៈមានអ្នកជា ៦២៨នាក់ និងស្លាប់ ២៩នាក់!
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៥៧៧នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៦២៨នាក់ និងមានអ្នកស្លាប់ថ្មីកើន ២៩នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥៧៧នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ២៤៤នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៣៣៣នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៧៩ ០៥១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៧២ ១៤៥នាក់ និងអ្នកស្លាប់កើនឡើង ១ ៤៧១នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។