កុមារ និងយុវវ័យ ១២៤,១៥៧នាក់ហើយ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩!
ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃ នៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ១២៤,១៥៧នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ៧,៦០៧,៨៨៤នាក់ (គិតត្រឹមថ្ងៃទី០៣ ខែសីហា)។
វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យគឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។