រដ្ឋបាលខេត្តបន្ទាយមានជ័យ កំណត់ឃុំបឹងបេង ស្រុកម៉ាឡៃ ជាតំបន់ក្រហម!
ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានសម្រេចកំណត់ទីតាំងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ដែលមានព្រំប្រទល់និងភូមិភ្នំរូង ភូមិជ្រៃ និងព្រំដែនកម្ពុជា-ថៃ “តំបន់ក្រហម” ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ ក្នុងគោលបំណងធានាប្រសិទ្ធភាពនៃការអុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីកករាយដាលជំងឺកូវិដ១៩ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។