វៀតណាម បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ជិត ៤​ពាន់​ករណី​ទៀត ត្រឹម​ព្រឹក​នេះ​!

​វៀតណាម​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន​៣​ពាន់​៩៤១​ករណី​បន្ថែមទៀត​នៅ​២៤​ទីតាំង​។ ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​ខាងលើនេះ មាន​២​ពាន់​៣៤៩​ករណី​នៅ​ទីក្រុង​ហូជីមិញ​។

​ចាប់តាំងពី​ថ្ងៃទី​២៧ ខែមេសា​មក វៀតណាម​បាន​កត់ត្រា​ពី​ការរកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ថ្មីៗ​នៅក្នុង​៦២​ខេត្ត​-​ក្រុង ក្នុងចំណោម​ខេត្ត​-​ក្រុង​សរុប​៦៣​របស់​ប្រទេស​នេះ ចាប់តាំងពី​វីរុស​កូ​វីដ​១៩​រលក​ថ្មី​វាយប្រហារ​វៀតណាម​។ ទីក្រុង​ហូជីមិញ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ខ្ពស់​ជាងគេ​បំផុត​រហូតដល់​១០​ម៉ឺន​៨​ពាន់​៣៧៩​ករណី ។​

​ជាមួយគ្នានេះ វៀតណាម​ក៏បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​ប្រជាជន​ខ្លួន​បាន​ជាង​៧.៥៥​លាន​នាក់​ផងដែរ តែមាន​មនុស្ស​ប្រមាណ​៧៧​ម៉ឺន​៨​ពាន់​៩៨៦​នាក់​ប៉ុណ្ណោះ ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​ពេញលេញ ឬ​ពីរ​ដូ​ស​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close