ជិះម៉ូតូ បុកត្រាក់ទ័រឈប់លើចិញ្ចើមផ្លូវ ដួលស្លាប់ម្នាក់ នៅហ្នឹងកន្លែង!
ខេត្តសៀមរាប៖ យ៉ាងហោចណាស់បុរសម្នាក់ បានស្លាប់ភ្លាមៗ ខណៈដែលជិះម៉ូតូ បុកត្រាក់ទ័រសណ្តោងរ៉ឺម៉កកំពុងឈប់លើចិញ្ចើមផ្លូវពីក្រោយ កាលពីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូបង្ក ម៉ាកហុងដា ពណ៌ខ្មៅ ស្លាកលេខ សៀមរាម1T-4659 បានធ្វើដំណើរពីកើតទៅលិច (មិនពាក់មួកសុវត្ថិភាព) លុះដល់ចំណុចកើតហេតុ ក៏បុកត្រាក់ទ័រមួយគ្រឿងចំពីក្រោយ ដែលឈប់លើចិញ្ចើម បណ្តាលឲ្យអ្នកបើកម៉ូតូនោះ ដួលបោកស្លាប់ភ្លាមៗតែម្តង។ ជនរងគ្រោះឈ្មោះ តាន់ ពិទូ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែងធ្វើកំណត់ហេតុ និងប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។