អាជ្ញាធរ​ជាតិ​អប្សរា ដំណើរការ​ជួសជុល​តួ​អ​គ្នេ​យ៍​ប្រាសាទលលៃ

​ក្រុម​អ្នក​បច្ចេកទេសផ្នែក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ដំណើរ ការជួសជុល​តួ​អ​គ្នេ​យ៍​របស់​ប្រាសាទលលៃ ដែល​ទទួលរង​នូវ​ការដួលរលំ ស្ទើរ​ទាំងស្រុង អស់​រយៈពេល​រាប់រយឆ្នាំ​មកហើយ ដោយសារ​កត្តា​អាយុកាល កត្តា​ធម្មជាតិ និង​កង្វះ​ការថែទាំ​។​

​ការងារ​ជួសជុល​ដែល​ចាប់ផ្តើម​ពី​ពាក់កណ្តាល​ឆ្នាំ​២០២១​មកនេះ គឺ​មិនបាន ធ្វើការ​ជួសជុល​ឡើងវិញ​នូវ​តួ​ប្រាសាទ​ទាំងមូល​ទេ​។

​យើង​គ្រាន់តែ​ធ្វើ កំណាយ​ពំនូក​កំទេច​ឥដ្ឋ​ចេញ​ដើម្បី​បើក​បង្ហាញ​តួ​ប្រាង្គ​ឡើងវិញ និង​ធ្វើការ​ជួសជុល​ពង្រឹងរ​ច​នា​សម្ពន្ធ​តួ​ប្រាសាទ​ដែល​សេសសល់ ដើម្បី​បង្ការ​ទប់ស្កាត់​ការបង្ក​គ្រោះថ្នាក់​ខូចខាត​បន្តទៀត​ប៉ុណ្ណោះ​។ គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១​ខាងមុខ​៕
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close