អាជ្ញាធរ សម្រេច​បិទ​ខ្ទប់​កំណាត់​ផ្លូវ​លេខ​១១៣ នៅ​សង្កាត់​បឹង​ព្រលឹត ដែលមាន​ការឆ្លង​រាលដាល​កូ​វីដ​-១៩​បំប្លែង​ថ្មី Delta

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១ បានសម្រេច​បិទ​ខ្ទប់​កំណាត់​ផ្លូវ​លេខ​១១៣ ចន្លោះ​ផ្លូវ​លេខ ២៣២ និង​ផ្លូវ​លេខ ២៤២ ស្ថិតនៅ​ភូមិ​២ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដែលមាន​ការឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​០៥ រហូតដល់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​នូវ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នៅក្នុង​សហគមន៍​។​


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close