មនុស្ស១៤នាក់ទៀតត្រូវបញ្ជូនទៅតុលាការ និងពិន័យបាន ៤៤លានរៀល ករណីល្មើសវិធានការសុខាភិបាល
តាមការបញ្ជាក់របស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា នៅថ្ងៃទី៥ ខែសីហា ម្សិលមិញ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ៤១៩ករណី ចំពោះអ្នកដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។
ក្នុងនោះ បានធ្វើការឃាត់ខ្លួនអប់រំ និងពិន័យចំនួន ៨២៨នាក់ ដោយមានករណីបញ្ជូនទៅតុលាការចំនួន ១៤នាក់, ឃាត់យានយន្តចំនួន ៣៣០គ្រឿង និងពិន័យជាប្រាក់ចំនួន ៤៤,០០០,០០០លានរៀល។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។