៧​ខែ​ឆ្នាំនេះ​! កម្ពុជា នាំចេញ​ស្វាយ​ស្រស់​ជាង ១៦​ម៉ឺន​តោន និង​ស្វាយចន្ទី ៨៦​ម៉ឺន​តោន

​ភ្នំពេញ​៖ ក្នុង​រយៈពេល ៧​ខែ ឆ្នាំ​២០២១​នេះ កម្ពុជា នាំចេញ​ផ្លែស្វាយ​ស្រស់ សម្រេចបាន​ចំនួន​ជាង​១៦​ម៉ឺន​តោន កើនឡើង​ជាង​២​ដង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ទៅ​និង​ឆ្នាំ​២០២០​។​

​បើតាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​ក​សិ​កម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០២១​នេះ កម្ពុជា នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ក្រៅប្រទេស បាន​ចំនួន ១៦១,២២៨.៥៥​តោន កើនឡើង​ចំនួន​២៤៧.៩២%​។​

​ទិសដៅ​ផ្លែស្វាយ​ស្រល់ ដែល​បាន​នាំចេញ គឺមាន​៖ វៀតណាម ថៃ ចិន កូរ៉េ ទីក្រុង​ហុងកុង សិង្ហ​បុរី និង​ប្រទេស​គុយ​វ៉ែត​។ ក្រៅពី​ការនាំចេញ​ផ្លែស្វាយ​ស្រស់ កម្ពុជា ក៏​សម្រេចបាន​ការនាំចេញ​ដំណាប់​ស្វាយ​ផងដែរ ដែលមាន​ចំនួន ១៣,៥២៤.៥​តោន កើនឡើង​ចំនួន ១៩៤.១៨% ទៅកាន់​ទៅ​ប្រទេស​ចិន ជប៉ុន កូរ៉េ ហ្វីលីពីន ថៃ សហរដ្ឋអាមេរិក វៀតណាម ចក្រភព​អង់គ្លេស និង​ប្រទេស​កា​ហ្សា​ក់​ស្ថាន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close