អាជ្ញាធរខេត្តស្វាយរៀងនិងមន្ទីររៀបចំដែនដី រកដំណោះស្រាយដីធ្លីលំអៀងទៅខាងភាគគីក្រុមហ៊ុនដោយទុកប្រជាពលរដ្ឋចោល សង្ស័យដោយសារលាភសក្ការៈ
ស្វាយរៀង ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្វាយរៀងបានចោទទៅលើអាជ្ញាធរខេត្ត និងមន្ទីររៀបចំដែនដី និងនគររូបនីយកម្មសំណង់និងសុរិយោដី ថា រកដំណោះស្រាយវិវាទ ដីធ្លីមានភាពលំអៀង ទៅខាងភាគីក្រុមហ៊ុនចិនដោយទុកប្រជាពលរដ្ឋចោលទៅវិញ និងធ្វើកាគាបសង្កត់អោយប្រជាពលរដ្ឋលក់ដីអោយក្នុងតំលៃថោក។
ពលរដ្ឋម្នាក់ឈ្មោះ ភិន រដ្ឋា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀង បានលើកឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្រោយពីការស្ដាប់ការប្រជុំ រកដំណោះវិវាទដីធ្លី រវាងអាជ្ញាធរខេត្តស្វាយរៀង មន្រ្តីជំនាញសុរិយោដី ក្រុមហ៊ុនចិន ឈ្មោះហាយផាកលែន និងប្រជាពលរដ្ឋ កាលពីដ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ រួចមក ប្រជាពលរដ្ឋហាក់បីដូចជាទទួលយកមិនបាន និងមានគំនាបមកលើប្រជាពលរដ្ឋ ដែលដីរបស់គាត់មានបណ្ណ័កម្មសិទ្ធកាន់កាប់ជាង៣០ឆ្នាំមុនរួចហើយនោះ។
ក្រោយធ្វើការ វាស់វែងជាលក្ខណះប្រព័ន្ធ ដូចមកប្លន់យកប័ណ្ណកម្មសិទ្ធអញ្ចឹង ព្រោះប្រមូលប្លង់ចាស់ ប្រគល់តែបង្កាន់ដៃ មិនព្រមប្រគល់ប័ណ្ណកម្មជូនគាត់វិញ ។ លោក ភិន រដ្ឋា ដែលជាម្ចាស់កម្មសិទ្ធបានលើកឡើងថា ដីស្រែរបស់គាត់ ចំនួន២ហិចតា ដែលជាអំណោយរបស់រដ្ឋបានធ្វើការចែកជូនដល់លោក ក្នុងនាមជាយោធាស្ម័គ្រចិត្ត កាលពីឆ្នាំ១៩៨៦ ដែលលោកចូលបំរើក្នុងជួរកងទ័ព ស្ម័គ្រចិត្ត នៅក្នុងឆ្នាំ១៩៨៤ បែរជាអាជ្ញាធរពាក់ពន្ធ័ប្រើភាសាទុច្ចរិត ថាជាដីពាក់ពន្ធ័ទៅវិញ ដែលដីមានប្រវត្តិត្រឹមត្រូវច្បាស់លាស់ប៉ុណ្ណឹងហើយ នៅចោទថាដីពាក់ពន្ធ័ទៀត។
កាចោទថាការរកដំណោះស្រាយរបស់អាជ្ញាធរខេត្តស្វាយរៀង និងមន្ទីររៀបចំដែនដី រកដំណោះស្រាយមានភាពលំអៀងនោះ គឺអាជ្ញាធរមិនព្រមចេញប័ណ្ណកម្មសិទ្ធជូនគាត់វិញ និងផ្ដល់ឱកាសអោយខាងភាគីក្រុមហ៊ុនធ្វើការគាបតំលៃ ពោលគឺក្រោមទីផ្សារ។ហើយអ្នកខ្លះដែលជាដៃជើងរបស់ភាគីក្រុមហ៊ុនដែលប្រមូលទិញដីអោយខាងក្រុមហ៊ុនតែងតែទៅគំរាមកំហែងប្ដឹងទៅតុលាការបើមិនព្រមលក់ដីក្នុងតំលៃថោកជូនទៅខាងក្រុមហ៊ុនទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។