បាក់ប្លង់សេសំណង់ផ្ទះសំណាក់មួយកន្លែងនៅក្រុងប៉ោយប៉ែត របួសកម្មករ៣នាក់
បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី៧ សីហា នេះ មានឧបទ្ទវហេតុ បាក់ប្លង់សេជាន់ទី១ នៃអគារសំណង់ផ្ទះសំណាក់មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិអូរជ្រៅ សង្កាត់ ក្រុងប៉ោយប៉ែត បណ្តាលឲ្យកម្មករចំនួន៣នាក់រងរបួសធ្ងន់ និងស្រាល។
សមត្ថកិច្ចបានឲ្យដឹងថា ករណីបាក់ប្លង់សេនោះ គឺខណៈពេលដែលរថយន្តក្រឡុកស៊ីម៉ងត៌ទី៥ បានកំពុងចាក់ស៊ីម៉ង់ត៌ រួចក៏បណ្តាលឲ្យរលំបាក់តែម្តង។
លោក ព្រំ ពិសិដ្ឋ អធិការរងនគរបាល ក្រុងប៉ោយប៉េត បានថ្លែងថា ហេតុការណ៍នោះ មានមនុស្ស ៣ នាក់រងរបួស តែមានតែម្នាក់ដែលរបួសធ្ងន់បាក់ជើង ឯ ២ នាក់ទៀត របួសសស្រាលៗទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។