អាជ្ញាធរ បិទផ្សារកំពង់ធំ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩!
ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ ប្រកាសបិទជាបណ្តោះអាសន្ន នូវផ្សារកំពង់ធំ ស្ថិតក្នុងភូមិទី៥ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តទៅរហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
រដ្ឋបាលខេត្តកំពង់ធំ សូមឲ្យអាជីវករគ្រប់រូបដែលប្រកបអាជីវកម្មនៅផ្សារកំពង់ធំ ត្រូវទៅពិនិត្យសំណាករកមេរោគកូដ១៩ នៅសាលាបឋមសិក្សាកំពង់ធំក្រុង។
ចំពោះបុគ្គលដែលធ្លាប់ចេញចូលផ្សារខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនឯងជាប្រចាំ បើមានរោគសញ្ញាសង្ស័យ ត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីយក សំណាកពិនិត្យរកមេរោគកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។