ឆេះផ្ទះ១ខ្នង ខូចខាតព្រទ្យសម្បត្តិអស់រាប់ម៉ឺនដុល្លារ នៅស្រុកស្ទឹងត្រង់
ខេត្តកំពង់ចាម៖ កាលពីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី នៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
មន្ត្រីនគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ផៃ ភឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ទីលំនៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ករណីនេះ បានខូចខាត រួមមាន៖ ឆេះផ្ទះមួយខ្នងទំហំ ១៨ម៉ែត្រ គុណ ៦ម៉ែត្រ ធ្វើពីឈើរប្រក់ដែក ឆេះខូចខាតទាំងស្រុង ម៉ូតូ២គ្រឿង គ្រឿងក្រអូបប្រហែល ២៥,០០០ដុល្លារ ថ្នាំបាញ់ស្មៅ និងស្វាយចន្ទី ១០,០០០ដុល្លារ និងអីវ៉ាន់ចាប់ហួយប្រហែល ១០,០០០ដុល្លារ។
គួរបញ្ជាក់ផងដែរថា ក្នុងការពន្លត់អគ្គិភ័យ កម្លាំងនគរបាល បានប្រើប្រាស់រថយន្តចំនួ០២គ្រឿង-រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់០១គ្រឿង និងរថយន្តរបស់ក្រុមហ៊ុន ឡុង ស្រេង ចំការកៅស៑ូបឹងកេត០១គ្រឿង ដោយប្រើអស់ទឹកចំនួន០៤ស៊ីទែន ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។