តុលាការខេត្តសៀមរាបកោះហៅមេភូមិដៃអាវ និងមេឃុំស្រែណូយ រួមជាមួយមនុស្ស៨នាក់ទៀតឲ្យចូលខ្លួន ពាក់ព័ន្ធវិវាទដីធ្លីជាមួយលោកជំទាវម្នាក់
មេភូមិដៃអាវ ក៏ដូចជាមេឃុំស្រែណូយ រួមជាមួយមនុស្សចំនួន៨នាក់ទៀត ដែលតំណាងឲ្យប្រជាពលរដ្ឋ ២៥០គ្រួសារ រស់នៅភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាកោះឲ្យចូលខ្លួននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ខាងមុខ ពាក់ព័ន្ធនឹងបណ្តឹងរបស់លោកជំទាវ កុល សុខុម ដែលជាប្រធានសមាគមសង្រ្គោះ យុទ្ធជនពិការ ស្រ្តីមេម៉ាយ កុមមារកំព្រា និងរាស្រ្តទាល់ក្រ។
យោងតាមដីកាបង្គាប់របស់សាលាដំបូងខេត្តសៀមរាប មនុស្សទាំង១០នាក់នោះ ត្រូវបានចោទប្រកាន់ពីបទ ពីបទក្លែងបន្លំឯកសារ និងហិង្សាលើអ្នកកាន់កាប់ អចលនវត្ថុស្របច្បាប់និងលួចលក់អចលនវត្ថុ អ្នកដទៃប្រព្រឹត្តនៅភូមិវត្តឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាបកាលពីអំឡុងឆ្នាំ២០១៨ ដែលអាចនឹងផ្តន្ទាទោសតាមបញ្ញត្តមាត្រា ៦២៦, ៦២៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៥៣, ២៥៥ នៃច្បាប់ភូមិបាល។
ចំពោះដីកាកោះរបស់សាលាដំបូងខេត្តសៀមរាបនេះ ពលរដ្ឋទាំង២៥០គ្រួសារ បានលើកគ្នាធ្វើការតវ៉ា និងសុំអន្តរាគមន៍មកកាន់រដ្ឋបាលខេត្តសៀមរាប ដោយពួកគាត់លើកឡើងថា ពួកគាត់បានមកចាប់ដីសង់លំនៅឋាននៅដីមានជម្លោះនោះ រយៈពេលពី ២០ ទៅ ៣០ឆ្នាំហើយ រហូតដល់បង្កើតបានវត្តអារាមសាលារៀនមន្ទីរពេទ្យទៀតផង ដោយមិនដែលឮមានសមាគម ឬបុគ្គលណាមកទាមទារឡើយ ព្រោះប្រវត្តិដីនេះកន្លងមកជាតំបន់គ្របដណ្ដប់ទៅដោយព្រៃឈើរបស់រដ្ឋ ប៉ុន្តែពេលនេះ ស្រាប់តែលេចមុខសមាគមមកប្តឹងទាមទារដីនេះទៅវិញ។
សូមបញ្ជាក់ថា មនុស្សទាំង១០នាក់ដែលត្រូវចោទប្រកាន់នោះ រួមមាន៖
ទី០១ ឈ្មោះ គ្រួច សុវណ្ណារ៉ា ភេទប្រុស អាយុ ៥៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិដៃអាវឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បច្ចុប្បន្នតួនាទីជាមេភូមិ(ដៃអាវ)។
ទី០២ ឈ្មោះ វ៉ក ណម ភេទស្រី អាយុ៦៤ឆ្នាំ សញ្ជាតិខ្មែរ សាសនាព្រះពុទ្ធ បច្ចុប្បន្ន រស់នៅភូមិវត្ត ឃុំស្រែណូយស្រុកវ៉ារិន ខេត្តសៀមរាប មុខងារជាមេឃុំ(ស្រែណូយ)។
ទី០៣ឈ្មោះសៀន ចិន ប្រុសអាយុ ៤៨ ឆ្នាំសញ្ជាតិខ្មែរ សាសនាព្រះពុទ្ធ បច្ចុប្បន្នរស់នៅភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប ។
ទី០៤ឈ្មោះ គិនលាភ ភេទស្រី អាយុ ៤៤ឆ្នាំ សញ្ជាតិខ្មែរ សាសនាព្រះពុទ្ធបច្ចុប្បន្នរស់ នៅភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប។
ទី០៥ ឈ្មោះឈិត សៀងភេទប្រុសអាយុ ៤២ ឆ្នាំសញ្ជាតិខ្មែរសាសនាព្រះពុទ្ធ បច្ចុប្បន្នរស់នៅភូមិដៃអាវ ឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាប។
ទី០៦ឈ្មោះ ឈួន ដា ភេទស្រីអាយុ ៣៦ ឆ្នាំសញ្ជាតិខ្មែរ សាសនាព្រះពុទ្ធ ទីកន្លែងបច្ចុប្បន្នភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
ទី០៧ ឈ្មោះ សយ រតនា ភេទប្រុសអាយុ ៣៨ឆ្នាំសញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិដៃអាវឃុំស្រែណូយស្រុកវ៉ារិន ខេត្តសៀមរាប។
ទី០៨ ឈ្មោះហួត ដាលីន ភេទស្រីអាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរទីលំនៅបច្ចុប្បន្ននៅភូមិដៃអាវឃុំស្រែណូយស្រុកវ៉ារិន ខេត្តសៀមរាប។
ទី០៩ឈ្មោះឈ្មោះ សាន ម៉ៅ ភេទប្រុសអាយុ ៤១ឆ្នាំ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅភូមិដៃអាវឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាប។
ទី១០ ឈ្មោះ សឹងបុ ផា ភេទស្រីអាយុ ៤៣ ឆ្នាំសញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ ដៃអាវឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាប៕
ដោយៈ សាត ស៊ីន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។