ស្លាប់​ជាង​៤០​នាក់ ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​ប្រទេស​អាល​ហ្សែ​រី​

​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​ប្រទេស​នេះ​បានសម្លាប់ មនុស្ស ៤២​នាក់​នៅក្នុង​ប្រទេស អាល​ហ្សេ​រី (Algeria)​រដ្ឋា​ភី​បាល​ប្រទេស​នេះ​បាន​ឲ្យ​ដឹងថា ភ្លើង​ឆេះ​ព្រៃ​បង្ក​ឲ្យ​មាន​ផ្សេង​គ្រប់​ដណ្តប់ តំបន់ភ្នំ Kabylie ភាគ​ខាងកើត​រដ្ឋធានី អាល​ហ្សេ​រី ។​កម្លាំង​ទាហាន​ជាច្រើន បាន​ទៅ​ចូលរួម​ពន្លត់​អគ្គិភ័យ ទប់ស្កាត់​ការឆ្លង​រាលដាល កាន់តែខ្លាំង​ឡើង​។​

​ភ្លើង​ឆេះ​ព្រៃ​រាប់រយ​កន្លែង រាលដាល​នៅ​តំបន់ភ្នំ ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​អាល​ហ្សេ​រី តាំងពី​យប់​ថ្ងៃទី ៩​ខែសីហា ។ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​អាល​ហ្សេ​រី លោក Kamel Beldjoud បាន​ឲ្យ​ដឹងថា​មាន​មនុស្ស​មាន​ចេតនា​ដុត​ព្រៃ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ព័ត៌មាន​បន្ថែម​ទៀតឡើយ​។ លោក Kamel Beldjoud បាន​ឲ្យ​ដឹងថា «​ការឆាប់ឆេះ​ព្រៃ​៥០ កន្លែង​ក្នុងពេល​តែមួយ​នៅ​តំបន់​តែមួយ​គឺជា​ស្នាដៃ របស់​មនុស្ស​បង្កឡើង​ដោយ​ចេតនា​»​។​

​កាលពី​សប្តាហ៍​កន្លងមក ក្រុម​អ្នកត្រួតពិនិត្យ​បរិយាកាស របស់​សហគមន៍​អឺរ៉ុប បាន​ឲ្យ​ដឹងថា តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​បានក្លាយ​ទៅជា​តំបន់​មាន​ភ្លើង​ឆេះ​ព្រៃ ទ្រង់ទ្រាយ​ធំ ដោយមាន​ព្រៃឈើ​ជាច្រើន រង​ការបំផ្លាញ​ដោយ​អគ្គិភ័យ​។ ប្រទេស​ដែល​រង​ការឆេះ​ព្រៃ​ខ្លាំងជាងគេ​គឺ​ប្រទេស​តួ​ក​គី និង ប្រទេស​ក្រិច ។​

​មានប្រសាសន៍​តាម​កញ្ចក់​ទូរទស្សន៍​កាលពី​យប់​ថ្ងៃទី​១០​ខែសីហា នាយករដ្ឋមន្ត្រី Ayman Benabderrahmane បាន​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់​ដោយ​ភ្លើង​ឆេះ​ព្រៃ កើនឡើង ៤២​នាក់ ក្នុងនោះ​មាន​ទាហាន​២៥​នាក់​ដែល​បាន​ចូលរួម​ពន្លត់​អគ្គិភ័យ​។ ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​រង​ការបំផ្លាញ​ដោយ​ភ្លើង​ឆេះ​ព្រៃ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ ដោយមាន​ពលរដ្ឋ​ជាច្រើន​ត្រូវ​ជម្លៀស​ទៅកាន់​តំបន់​មាន​សុវត្ថិភាព​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close