វ៉ាក់សាំង​ស៊ីណូ​វ៉ា​ក់ ៣​លាន​ដូ​ស​ទៀត បាន​ដឹក​មកដល់​កម្ពុជា​ហើយ​

​ភ្នំពេញ​៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ របស់​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់​ចំនួន ៣​លាន​ដូ​ស​បន្ថែមទៀត ដែល​បញ្ជា​ទិញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ដឹក​ពី​ប្រទេស​ចិន មកដល់​កម្ពុជា វេលា​ម៉ោង​ប្រមាណ ១០៖២០​នាទី ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១​នេះ​។​

​វ៉ាក់សាំង​នេះ នឹង​រួមចំណែក​ជួយ​ឱ្យ​រាជរដ្ឋាភិបាល សម្រេច​នូវ​ផែន​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​វ័យ​ចាប់ពី ១៨​ឆ្នាំ​ឡើង ក៏ដូចជា​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ​។​

​វ៉ាក់សាំង គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រីក​រាលដាល​លើ​ពិភពលោក បន្ថែម​ពីលើ​វិធានការ​ការពារ​ផ្សេងៗ​។ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​នោះ បានដាក់​ចេញ​ផែនការ​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ជា​ផែនការ​យុទ្ធសាស្ត្រ​មួយ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close