រដ្ឋបាលស្រុកមណ្ឌលសីមា បិទការធ្វើដំណើរចេញ/ចូលភូមិចាំយាម រយៈពេល១៤ថ្ងៃ
ខេត្តកោះកុង៖ រដ្ឋបាលស្រុកមណ្ឌលសីមា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបិទការធ្វើដំណើរចេញ/ចូលជាបណ្តោះអាសន្ន ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ខណៈតំបន់នេះកំពុងរីករាលដាលនូវជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី (ដេលតា) ពិសេសដើម្បីស្វែងរកបុគ្គលដែលជាប់ពាក់ព័ន្ធ ទៅនឹងវីរុសកូវីដ-១៩ និងវីរុសបំប្លែងថ្មី (ដេលតា) ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។